khmer eng
  • គណៈកម្មការទី១ព្រឹទ្ធសភា នាំយកទេយ្យទាន គ្រឿឧបភោគ បរិភោគប្រគេនដល់ព្រះសង្ឃ នៅវត្តមុសិខារាម ខេត្តកំពង់ចាម
     
    ចែករំលែក ៖

    គណៈកម្មការទី១ព្រឹទ្ធសភា នាំយកទេយ្យទាន គ្រឿឧបភោគ បរិភោគប្រគេនដល់ព្រះសង្ឃ នៅវត្តមុសិខារាម ខេត្តកំពង់ចាម
    ======
    នាព្រឹកពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បាននាំទេយ្យទាន គ្រឿងឧបភោគ បរិភោគ រួមមាន៖សាដក ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ មី ត្រីខ ទឹកផ្លែឈើ និងបច្ច័យប្រគេនដល់ព្រះសង្ឃ នៅក្នុងវត្តមុសិខារាម(ហៅវត្តផ្តុំជុំ) ស្ថិតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។
    ក្នុងនាមជាសាសនិកកាន់ព្រះពុទ្ធសាសនា ឯកឧត្តម យ៉ង់ សែម សូមឧទ្ទិសកុសលផលបុណ្យដែលកើតពីសទ្ធាជ្រះថ្លាទាំងនេះ ជូនចំពោះញាតិការទាំងប្រាំពីរសន្តាន ឥស្សរជន និងយុទ្ធជនដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិទៅកាន់លោកខាងមុខសូមឱ្យជួបប្រកបតែវិបុលសុខគ្រប់ប្រការ និងទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ចើញចុះជួបសំណេះសំណាលជាមួយអង្គក្រុមប្រឹក្សាឃុំតាបែន និងឃុំស្លក្រាម ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា